ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ ព្រះចៅ​អធិការវត្ត​នៅ​កាណាដា​វាយ​តម្លៃ​ពី​ការធ្លាក់​ចុះ​សីលធម៌​ក្នុង​សង្គម​ខ្មែរ

  • សុខ ខេមរា

ព្រះតេជគុណ​បណ្ឌិត ​ហុក សុវណ្ណ​ព្រះចៅ​អធិការ​វត្ត​ខ្មែរ​នៅ​ប្រទេស​កាណាដា បាន​មាន​សង្ឃ​ដីកា​អំពី​ការ​ធ្លាក់​ចុះ​សីលធម៌​ក្នុង​សង្គម​ខ្មែរ ក្នុង​ពេល​ជាច្រើន​ទសវត្សរ៍​កន្លង​មក​នេះ។ នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ម៉ុងរ៉េអាល់ ​ជាមួយ​លោក ​សុខ ខេមរា ​នៃ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ព្រះតេជគុណ​បាន​សង្កេត​ឃើញ​ថា ការធ្លាក់​ចុះ​សីលធម៌ និង​ការមិន​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​ពលរដ្ឋ​នេះ គឺ​រាប់​ទាំង​អ្នក​នយោបាយ​និង​ប្រជារាស្ត្រ​ធម្មតា។ ព្រះតេជគុណ​មាន​សង្ឃ​ដីកា​ទៀត​ថា​រឿង​នេះ អាច​នាំ​ឲ្យ​ប្រទេស​ជាតិ​ជួប​គ្រោះ​ថ្នាក់ ជាពិសេស​នៅ​ពេល​ដែល​ការបោះឆ្នោត​មិន​មាន​លក្ខណ​សេរី យុត្តិធម៌ និង​ស្មើភាព​គ្នា​ ប្រសិន​បើអ្នក​នយោបាយ​មិន​បាន​រួមគ្នា​ដោះស្រាយ៕

XS
SM
MD
LG