ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ សមាជិក​សភា ឡូវឹនសល​ថា លោក ហ៊ុនសែន ត្រូវតែ​រៀបចំ​ការបោះឆ្នោត​ឱ្យ​ត្រឹមត្រូវ​តាម​ការសន្យា


សមាជិក​សភា​អាមេរិកាំង​មួយ​ចំនួន​បាន​បង្កើត​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា (Congressional Cambodia Caucus) កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ ក្នុងរយៈ​ពេល​មួយ​ឆ្នាំ​នេះ ក្រុម​ការងារ​នេះ បាន​ធ្វើ​កិច្ចការ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការគោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏​ដូចជា​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរឡើង។ ប៉ុន្តែ បេសកកម្ម​នេះ​បាន​ជួប​នឹង​បញ្ហា​ប្រឈម​ជាច្រើន​ដែល​នៅ​មិន​ទាន់​អាច​ឱ្យ​ពួកគេ​សម្រេច​បាន​កិច្ចការ​ធំៗ​ជាច្រើន​តាម​ការចង់​បាន​នៅ​ឡើយ​ទេ។ សូម​លោក​អ្នក​ស្តាប់​បទសម្ភាស​រវាង​លោក ម៉ែន គឹមសេង នៃ VOA ជាមួយ​នឹង​លោក​អាឡាំង​ ឡូវឹនសល (Alan Lowenthal) សមាជិក​សភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុម​ការងារ​នេះ​ដូច​តទៅ៖

XS
SM
MD
LG