ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន៖ លោក Flynn បាន​ត្រូវ​សុំ​ឱ្យ​ចុះ​ចេញ​ពី​តំណែង​ដោយសារ​គ្មាន​ការទុកចិត្ត​លើ​លោក​ហើយ​មិនមែន​ដោយសារ​បញ្ហា​ផ្លូវ​ច្បាប់​ទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សេតវិមាន​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​ Donald Trump បាន​សុំ​ឱ្យ​លោក Michael Flynn ចុះ​ចេញ​ពី​តំណែង​ជា​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ ពីព្រោះ​លោក​លែង​ទុក​ចិត្ត​លោក Flynn ទៀត​ហើយ ហើយ​មិនមែន​ដោយសារ​លោក​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ឡើយ។ នៅ​ពេល​នេះ​រដ្ឋបាល​អាមេរិកាំង​បាន​ទទួល​ស្គាល់​ថា​លោក Flynn បាន​ធ្វើ​ឱ្យ​លោក​អនុ​ប្រធានាធិបតី​ភាន់​ច្រឡំ​អំពី​ការ​ពិភាក្សា​របស់​លោក​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្សី​ប្រចាំ​ស.រ.អា.។ សមាជិក​ខ្លះ​នៃ​សភា​ស.រ.អា. បាន​ប្តេជ្ញា​ថា នឹង​បើក​ធ្វើការ​ស៊ើប​អង្កេត​មួយ​អំពី​បញ្ហា​នេះ។ អ្នកស្រី​ Mary Alice Salinas អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​របស់​VOAប្រចាំ​សេតវិមាន​រាយការណ៍​អំពី​រឿង​នេះ។ លោក ឈឹម សុមេធ ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG