ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍​ផ្តាច់មុខ៖ ក្រោយ​ការ​បញ្ចាំង​ភាពយន្ត លោកស្រី Jolie គ្រោង​នឹង​បន្ត​លើក​ស្ទួយ​ជីវភាព​ប្រជាជន​កម្ពុជា


តារា​ហូលីវូដ​ដ៏​ល្បី​របស់​អាមេរិក​និង​ជា​អ្នក​ដឹកនាំ​ភាពយន្តគឺ​លោកស្រី Angelina Jolie បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ នៅ​ឯ​ពិធី​សម្ពោធ​ការ​បញ្ចាំង​ជា​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជានូវ​ខ្សែ​ភាពយន្ត​រឿង​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» (First They Killed My Father) ថា ភាពយន្ត​ហូលីវូដ​ជា​ភាសា​ខ្មែរ​នេះ ជា​អំណោយ​របស់​លោកស្រី​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ជា​ស្រុក​កំណើត​របស់​លោក Maddox កូន​ចិញ្ចឹម​របស់​លោកស្រី។ នៅ​ចំពោះ​មុខ​វត្តមាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​ត្រូវ​បាន​គេ​អញ្ចើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​ពិធី​បញ្ចាំង​ភាពយន្ត​កណ្តាល​វាល​នៅ​ព្រះលាន​ជល់​ដំរី​ក្នុង​ឧទ្យាន​អង្គរ​ខេត្ត​សៀមរាប លោកស្រី Jolie មាន​ប្រសាសន៍​ដោយ​អួល​ដើម​ក​ថា បើ​គ្មាន​ប្រទេស​កម្ពុជា​នោះ​ទេ «ខ្ញុំ​ក៏​ប្រហែល​មិន​បាន​ក្លាយ​ជា​ម្តាយ​មួយ​រូប​ដែរ»។ នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​បញ្ចាំង​ភាពយន្តនេះ​នៅ​លើ​ទឹកដី​អង្គរ លោកស្រី Jolie និង​លោកស្រី Loung Ung សកម្មជន​សិទ្ធិ​មនុស្ស​ជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ជីវប្រវត្តិ​ផ្ទាល់​ខ្លួន​ ដែល​ត្រូវ​ក្រុមហ៊ុន​ Netflix យក​ទៅ​ថត​ជា​ខ្សែ​ភាពយន្ត​មួយ​នេះ បាន​ពិភាក្សា​ជាមួយ​លោក សឹង សុផាត នៃ VOA អំពី​គម្រោង​ផ្សេង​ទៀត​ដែល​មាន​បន្ទាប់​ពី​ភាពយន្ត​នេះ។​

XS
SM
MD
LG