ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តឹង​ប្រឆាំង​លោក Trump កើត​មាន​ឡើង​មិន​ដល់​៣សប្តាហ៍​នៃ​ការកាន់តំណែង​ជា​ប្រធានាធិបតី​របស់​លោក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មិន​ដល់​៣​សប្តាហ៍​បន្ទាប់ពី​លោក​ស្បថ​ចូលកាន់​ដំណែង​ជា​ប្រធានា​ធិបតី មាន​បណ្តឹង​ជា​ច្រើន​បាន​ប្តឹង​ប្រឆាំង​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ដែល​ភាគ​ច្រើន​នៃ​បណ្តឹង​ទាំង​នោះ ទាក់ទង​នឹង​បទ​បញ្ជា​ប្រធានា​ធិបតី​ដែល​មនុស្ស​ជា​ច្រើន​ចាត់ទុក​ថា ជា​ការហាមឃាត់​អ្នកកាន់​សាសនា​ឥស្លាម។ បទ​បញ្ជា​នេះ ហាមឃាត់​ពួក​អ្នកធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចំនួន​៧​ដែល​មាន​ពលរដ្ឋ​ភាគច្រើន​ជា​អ្នកកាន់​សាសនា​ឥស្លាម គឺ​ប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី សូម៉ាលី ស៊ូដង់ លីប៊ី និង​ប្រទេស​យ៉េម៉ែន មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ចំនួន៩០​ថ្ងៃ ហើយ​បទ​បញ្ជា​នោះ​ក៏​បាន​ផ្អាក​ការតាំង​ទីលំនៅ​របស់​ជន​ភៀសខ្លួន​ស៊ីរី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រហូត​ទាល់​តែ​មាន​ការជូន​ព័ត៌មាន​បន្ថែម។ រដ្ឋបាល​របស់​លោក​ត្រាំ​ឲ្យ​ដឹង​ថា ការ​ហាមឃាត់​បណ្តោះ​អាសន្ន​ជា​ការ​ចាំ​បាច់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ពលរដ្ឋ​អាមេរិកាំង​មាន​សុវត្ថិភាព។ ក៏ប៉ុន្តែ ពួក​អ្នក​ប្រឆាំង​អះអាង​ថា ការហាមឃាត់​នេះ គឺ​ខុស​រដ្ឋ​ធម្មនុញ្ញ។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍​អំពី​រឿង​នេះ។ លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG