ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

VOA ប្រារព្ធ​ខួប​ទី ៧៥ នៃ​ការផ្សាយ​របស់​ខ្លួន


នៅ​មិន​ដល់​៧​សប្តាហ៍​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​ចូល​ជា​ផ្លូវការ​ក្នុង​សង្គ្រាម​លោក​លើក​ទី២ ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​វិទ្យុ​រយៈ​ពេល​១៥​នាទី​តាម​រលក​វិទ្យុ​ខ្លី​បាន​ត្រូវ​បញ្ជូន​តាម​រលក​ធាតុ​អាកាស​ទៅ​ប្រទេស​អាល្លឺម៉ង់ ពី​បន្ទប់​ផ្សាយ​ដ៏​តូច​មួយ​នៅ​ក្នុង​ទីក្រុង​ញូយ៉ក​កាល​ពី​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ ​ឆ្នាំ​១៩៤២។ ការផ្សាយ​នោះ​បាន​ចាប់ផ្តើម​ដោយ​មាន​ចម្រៀង​ស្នេហា​ជាតិ​អាមេរិកាំង​ដែល​មាន​ចំណង​ជើង​ថា«The Battle Hymn of the Republic‍»។ បន្ទាប់​មក មាន​សំឡេង​របស់​លោក William Harlan Hale អ្នក​ផ្សាយ​ដែល​ត្រូវ​អាច​គេ​ឮ​ដោយ​និយាយ​ថា «យើង​នាំ​ជូន​សំឡេង​មក​ពី​សហរដ្ឋ​អាមេរិក‍»។ ថ្ងៃ​នេះ ហើយ​នឹង​ចាប់​តាំង​ពី​ពេល​នេះ​តទៅ ​យើង​នឹង​និយាយ​ទៅ​កាន់​អស់​លោក​អ្នក អំពី​សហរដ្ឋ​អាមេរិក​និង​សង្គ្រាម។ ព័ត៌មាន​អាច​ល្អ អាច​អាក្រក់ តែ​យើង​ផ្សាយ​ការ​ពិត‍»។

XS
SM
MD
LG