ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​វះកាត់​មាន​តម្លៃ​ថ្លៃ នាំ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទៅ​ទទួល​ការព្យាបាល​នៅ​ឯ​ក្រៅ​ប្រទេស


អ្នកជំងឺ​១១លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ដើម្បី​ទទួល​ការវះកាត់។ ទោះជា​នៅ​សហរដ្ឋ​អាមេរិក​មាន​បច្ចេកវិទ្យា​ទំនើប​ក្នុងការ​វះកាត់​ក៏ដោយ ក៏​ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន​សុខចិត្ត​ចេញ​ទៅ​ទទួល​ការវះកាត់​នៅ​ក្រៅ​ប្រទេស ពីព្រោះតែ​ការវះកាត់​នៅ​អាមេរិក​មាន​តម្លៃ​ថ្លៃ រីឯ​ពលរដ្ឋ​នៅ​ប្រទេស​ផ្សេងៗ​ទៀត ចេញ​ទៅ​ទទួល​ការវះកាត់​នៅ​ប្រទេស​ផ្សេង ដោយសារ​តែ​កង្វះ​ការព្យាបាល​ផ្នែក​វេជ្ជសាស្រ្ត​នៅក្នុង​ប្រទេស​របស់​ពួកគេ។ ការចំណាយ​ទៅ​លើ​ការព្យាបាល​នៅ​ក្រៅ​ប្រទេស​នេះ មាន​តម្លៃ ៤រយ ៣៩ ពាន់​លាន​ដុល្លារ។ លោក Arturo Martinez នៃ VOA រាយការណ៍​ពី​ក្រុង Los Angeles ហើយ​លោក ឈឹម សុមេធ ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG