ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

របាយការណ៍​អង្គការ​សហប្រជាជាតិ៖ ភាគច្រើន​នៃ​ក្មេង​ស្រី​វ័យ​១០​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក​ចាញ់​ប្រៀប​ក្មេង​ប្រុស


របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា កង្វះខាត​ការអប់រំ​សម្រាប់​ក្មេង​ស្រី​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ប្រហែល​ជា​អាច​រួម​ចំណែក​ដល់​ការកើនឡើង​នៃ​ភាពក្រីក្រ​ជា​សកល។ របាយការណ៍​ស្តី​ពី​ស្ថានភាព​ប្រជាជន​ពិភពលោក​ឆ្នាំ​២០១៦​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​១​ខែ​ធ្នូ​នៅ​ក្នុង​រដ្ឋធានី Amman នៃ​ប្រទេស​ហ្សកដានី ផ្តោត​ទៅ​លើ​សុខុមាលភាព​របស់​ក្មេងស្រី​វ័យ​១០​ឆ្នាំ ដែល​ជា​សូចនាករ​នៃ​ការអភិវឌ្ឍ​ជោគជ័យ​ឬ​បរាជ័យ។ របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា កុមារ​វ័យ​១០​ឆ្នាំ​នៅ​ក្នុង​ពិភពលោក​ភាគច្រើន​រស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​ក្មេង​ស្រី​ប្រឈម​នឹង​ឧបសគ្គ​ក្នុងការ​ការទទួល​បាន​ការអប់រំ​សមរម្យ សេវា​ថែទាំ​សុខភាព និង​សុវត្ថិភាព​ជាដើម។ របាយការណ៍​នោះ​បាន​ចង្អុល​បង្ហាញ​ពី​គុណវិបត្តិ​នៃ​វិសមភាព​យេនឌ័រ​ដែល​នៅ​តែ​បន្ត​កើត​មាន​ ក្នុង​ចំណោម​ប្រជាជន​វ័យក្មេង​ពាក់​កណ្តាល​ពិភពលោក។ អ្នកស្រី Zlatica Hoke រាយការណ៍​លម្អិត​អំពី​រឿង​នេះ។ នាង ហុង ចិន្តា ជូន​សេចក្តីប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG