\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ថ្នាក់​បង្រៀន​ភាសា​ខ្មែរ​ជួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ឲ្យ​ស្គាល់​ដើម​កំណើត​របស់​ខ្លួន


នៅ​ពេល​ដែល​ជន​អន្តោប្រវេសន្ត​មក​ដល់​ប្រទេស​ថ្មី​មួយ ពួកគេ​ខំ​ប្រឹង​សម្រប​ខ្លួន​ទៅ​នឹង​សង្គម​ថ្មី ខណៈ​ដែល​ព្យាយាម​រក្សា​ប្រពៃណី​និង​វប្បធម៌​នៃ​ប្រទេស​កំណើត​របស់​ខ្លួន។ នេះ​គឺ​បទ​ពិសោធន៍​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​បាន​ភៀសខ្លួន​ពី​របប​ខ្មែរ​ក្រហម និង​ការ​កាប់សម្លាប់​រង្គាល​ដ៏​ឃោរឃៅ​របស់​ក្រុម​នេះ កាលពី​ប្រមាណ​៤០​ឆ្នាំ​មុន។ ជនភៀសខ្លួន​ជាច្រើន​ក្នុង​ចំណោម​ជន​ភៀសខ្លួន​ទាំង​នេះ បាន​មក​តាំង​ទី​លំនៅ​ថ្មី​ក្នុង​ទីក្រុង​ឡុងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ជា​ទី​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក​នេះ។ ទី​នេះ ក៏​ជា​កន្លែង​ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាច្រើន កំពុង​ព្យាយាម​ភ្ជាប់​ខ្លួន​ឡើងវិញ​ទៅ​នឹង​ដើម​កំណើត​របស់​ខ្លួន តាម​រយៈ​ថ្នាក់​រៀន​ភាសា​ខ្មែរ​មួយ។ អ្នកស្រី Elizabeth Lee នៃ VOA រាយការណ៍​រឿង​នេះ​ពី​រដ្ឋ​កាលីហ្វ័រញ៉ា ហើយ​ លោក សាយ មុន្នី ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់

បង្ហាញ​មតិ

XS
SM
MD
LG