ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិព័រណ៍​សៀវភៅ​លើក​ទី៥​ «បង្កើន​ការ​អាន​ បង្កើត​ការ​សរសេរ​»

ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា​លើក​ទី​៥​ ​ក្រោម​ប្រធានបទ​ «បង្កើន​ការ​អាន​ បង្កើត​ការ​សរសេរ​» ត្រូវ​បានប្រារព្ធ​ធ្វើ​ឡើង​នៅ​ឯ​បណ្ណាល័យ​ជាតិ​ ក្នុង​រាជធានី​ភ្នំពេញ​ រយៈពេល​៣​ថ្ងៃ​ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​០២​ ដល់​ថ្ងៃ​អាទិត្យ​ទី​០៤​ ខែ​ធ្នូ ​ឆ្នាំ​២០១៦។ ការ​រៀបចំ​«​ពិព័រណ៍​សៀវភៅ​»បែប​នេះ​គឺ​ជា​យន្តការ​សំខាន់​មួយ​ដើម្បី​ជួយ​ជំរុញ​ការ​អាន​ និង​ការ​សរសេរ​សៀវភៅ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​។​ ​ពិព័រណ៍​សៀវភៅ​នេះ​ មាន​ស្តង់លក់សៀវភៅ​ប្រមាណ​ជាង​ ៦០​ស្តង់ ដោយ​មាន​ការ​ដាក់​តាំង​បង្ហាញ​សៀវភៅ​ខ្មែរ​ និង​បរទេស​ ការ​ដាក់​លក់​ និង​ការ​ចែកចាយ​សៀវភៅ​មួយ​ចំនួន​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​។


XS
SM
MD
LG