ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការផ្តល់​រង្វាន់​ណូបែល​ផ្នែក​អក្សរសិល្ប៍ ដល់​លោក Bob Dylan ធ្វើ​ឲ្យ​មាន​ការភ្ញាក់ផ្អើល


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​ពាក់​កណ្តាល​ខែតុលា បណ្ឌិត​សភា​ស៊ុយអែត បាន​ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ដោយសារ​ការសម្រេច​របស់​ខ្លួន ក្នុងការ​ផ្តល់​ពាន​រង្វាន់​ណូបែល​ផ្នែក​អក្សរសិល្ប៍ ដល់​អ្នកចម្រៀង និង​អ្នកនិពន្ធ​បទចម្រៀង​ជនជាតិ​អាមេរិក​មួយ​រូប គឺ​លោក Bob Dylan។ ការពិត​ទៅ ឈ្មោះ​របស់​លោក Bob Dylan គឺ​ស្ថិត​នៅ​ក្រោម​គេ​នៃ​បញ្ជី​ឈ្មោះ​អ្នក​ដែល​គេ​ទស្សន៍ទាយ​ថា នឹង​បាន​ទទួល​ពាន​រង្វាន់​ណូបែល​ផ្នែក​អក្សរសិល្ប៍​នេះ ដែល​ក្នុង​នោះ ក៏​មាន​អ្នកនិពន្ធ​ប្រលោមលោក​ជនជាតិ​អាមេរិកាំង​ពីរនាក់​ផងដែរ គឺលោក Don de Lillo និង​លោកPhilip Roth។ បណ្ឌិត​សភា​ស៊ុយអែត​ផ្ដល់​កិត្តិយស​នេះ​ដល់​លោក Dylan ដោយសារតែ​លោក បាន​តាក់តែង​បទចម្រៀង​រៀបរាប់​ដូច​កំណាព្យ​បែប​ប្រពៃណី​ដ៏​អស្ចារ្យ​របស់​អាមេរិក។ អ្នកគាំទ្រ​លោក Dylan បាន​អបអរ​ចំពោះ​រឿង​នេះ ក៏ប៉ុន្តែ​អ្នករិះគន់​មួយ​ចំនួន ដែល​រួម​ទាំង​អ្នកចូលចិត្ត​តន្រ្តី​របស់​លោក​ផង ជឿ​ថា ការសម្រេច​នេះ គឺ​មិន​ត្រឹមត្រូវ​ទេ។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូន​សេចក្តី​ប្រែសម្រួល​៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG