ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុវជន​ខ្មែរ​​ដែល​បាន​ទៅ​ដល់​ចំណុច​កណ្តាល​នៃ​បដិវត្តន៍​បច្ចេកវិទ្យា


តំបន់​ Silicon Valley ក្នុង​រដ្ឋ California ត្រូវ​គេ​ចាត់​ទុក​ថា​ជា​​ មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ទំនើប​របស់​ពិភពលោក ដែល​ជា​ទី​តាំង​របស់​ក្រុមហ៊ុន​ធំៗ​ដូច​ជា Apple, Google, និង Facebook ជា​ដើម។ សម្រាប់​អ្នក​ស្រឡាញ់​បច្ចេកវិទ្យា​​ ការ​មក​ដល់​និង​បាន​ធ្វើការ​ទី​នេះ​ប្រៀប​ដូច​សុបិន​មួយ។ នៅ​មុន​កម្មវិធី​​ប្រកួត hackathon មួយ​នៅ​រាជធានី​ភ្នំពេញ​នៅ​ចុង​សប្ដាហ៍​នេះ ​ដែល​ដឹកនាំ​ដោយ​អង្គការ​ Cambodians in Tech ​​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់ Silicon Valley នេះ លោក សឹង សុផាត នៃ​ VOA បាន​ជួប​ជាមួយ​ជនជាតិ​ខ្មែរ​និង​ខ្មែរ​អាមេរិកាំង​​បួន​នាក់​ដែល​បាន​មក​ធ្វើ​ការ​នៅ​ទី​នេះ បើ​ទោះ​បី​​ជា​ពួកគេ​ត្រូវ​​សម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ការងារ​ដ៏​​​មមាញឹក​នៅ​តំបន់​នេះ​​ក្ដី។

XS
SM
MD
LG