\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេដ្ឋកិច្ច​អាមេរិក

ស.រ.អា.ត្អូញ​ត្អែរអំពី​ពាណិជ្ជកម្ម​ផលិតផល​កសិកម្មនៃ​ប្រទេស​ចិន


រដ្ឋាភិបាល​ក្រុង Washington បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា បាន​កែប្រែ​តម្លៃ​ពោត ស្រូវ​សាឡី និង​អង្ករ​តាម​វិធី​ដែល​ធ្វើ​ឱ្យ​មាន​ផល​មិន​ល្អ​ដល់​ការ​ដឹក​ជញ្ជូន​កសិផល​របស់​ស.រ.អា.ទៅ​លក់​ឯ​ប្រទេស​ក្រៅ​និង​នាំ​ឱ្យ​មាន​ផល​មិន​ល្អ​ដល់​ក្រុម​កសិករ​អាមេរិកាំង​ផង​ដែរ។ កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​ លោក​ប្រធានាធិបតី​អូបាម៉ា បាន​មាន​ប្រសាសន៍​ថា រដ្ឋបាល​របស់​លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​នឹង​ជំរុញ​យ៉ាង​ខ្លាំង​ដើម្បី​ផ្តល់​ឱ្យ​ក្រុម​កសិករ​អាមេរិកាំង​នូវ​ឱកាស​ប្រកប​ដោយ​យុត្តិធ៌ម​មួយ​ដើម្បី​លក់​ទំនិញ​របស់​ពួក​គេ​ក្នុង​ផ្សារ​សាកល។ លោក Jim Randle នៃ​VOA​រាយ​ការណ៍​ថា​ការងារ​រាប់​សែន និង​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាច​នឹង​មាន​ផល​អាក្រក់។ លោក ឈឹម សុមេធ ជូន​សេចក្ដី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG