ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​៦៣​ឆ្នាំ​នៃ​ទិវា​​ឯករាជ្យ​ជាតិ

ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រារព្ធ​ខួប​៦៣ឆ្នាំ​នៃ​ការ​ទទួល​បាន​ឯករាជ្យ​ពី​ការ​ដាក់​នឹង​អាណា​និគម​បារាំង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៩ ខែ​វិច្ឆិកា​នេះ។ មន្ត្រី​រាជ​ការ​មកពី​ក្រសួង​ពាក់​ព័ន្ធ ក្រុម​តំណាងរាស្ត្រ​ ពល​ទាហាន សិស្សានុសិស្ស​ និង​ជា​ពិសេស​ក្រុម​យុទ្ធជន​ បាន​មក​ជួប​ជុំ​នៅ​វិមាន​ឯករាជ្យ ដើម្បី​ចូលរួម​ពិធី​យ៉ាង​ឧឡារិក​អធិក​អធម​អម​ដោយ​ភ្លេង​ជ័យ​អបអរ​សាទរ​នៃ​ការ​ទាម​ទារ​ឯករាជ្យ​របស់​វីរជន​ខ្មែរ។ ក្រោម​ព្រះ​រាជាធិបតី​របស់ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​ករុណា​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ និង​អម​ដំណើរ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និងប្រធាន​ព្រឹទ្ធ​សភា​លោក ​ហេង សំរិន ព្រះមហាក្សត្រ បានប្រទាន​គារវៈកិច្ច​ដល់​មន្ត្រី​រាជការ​ អ្នក​មុខ​អ្នក​ការ និង​អង្គ​ទូត​នានា៕

XS
SM
MD
LG