ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​ភ្ញាក់​ផ្អើល​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រជា​ពលរដ្ឋ​អាមេរិក​បាន​ជ្រើស​រើស​លោក​ ដូណាល់ ត្រាំ (Donald Trump) ​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​ពួកគេ ជាជាង​លោក​ស្រី​Hilary Clinton ​បេក្ខជន​​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ ទោះបីជា​អ្នកគាំទ្រ​លោក​ស្រី​ Clinton មួយ​ចំនួន​ធំ​ មាន​ការ​ខក​ចិត្ត​ក៏​ដោយ​ ក៏​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​មួយ​ចំនួន ​បាន​សាទរ​ចំពោះ​ជ័យ​ជម្នះ​របស់​លោក​ ​Donald Trump​ ដោយ​ពួកគេ​សង្ឃឹម​ថា​ មហា​សេដ្ឋី​អចលន​ទ្រព្យ​រូប​នេះ​ នឹង​អាច​ជួយ​ឲ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​មាន​ការ​កើន​ឡើង។ លោក នៅ វណ្ណារិន នៃ VOA ជូនសេចក្តីរាយការណ៍​នេះ​ពី​រាជធានី​ភ្នំពេញ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG