\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ច្បាប់​ប្រើ​ប្រាស់​អាវុធ​នៅ​ក្នុង​បរិវេណ​សាលា​ទទួល​បាន​ប្រតិកម្ម​ចម្រុះ


បវេសនកាល​ថ្មី​បាន​ចាប់​ផ្ដើម​ហើយ នៅ​តាម​សាកល​វិទ្យាល័យ​នានា​ ក្នុង​រដ្ឋ​តិចសាស់ ជា​កន្លែង​ដែល​ច្បាប់​ថ្មី​ចូល​ជា​ធរមាន​កាល​ពី​ខែ​សីហា​កន្លង​ទៅ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មាន​អាជ្ញា​ប័ណ្ណ យក​កាំភ្លើង​ខ្លី​ចូល​ក្នុង​បរិវេណ​សាលា​ ដរាប​ណា​កាំភ្លើង​នោះ​ត្រូវ​បាន​លាក់​ទុក​ត្រឹមត្រូវ។​ ចាប់​តាំង​ពី​ខែ​មករា​មក ច្បាប់​ដូច​គ្នា​នេះ​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​កាន់​កាំភ្លើង ដោយ​មិន​ចាំ​បាច់​លាក់​ទុក ប៉ុន្តែ​តម្រូវ​ឲ្យ​ដាក់​ក្នុង​ស្រោម​ត្រឹម​ត្រូវ នៅ​តាម​ទី​សាធារណៈ​ជា​ច្រើន​កន្លែង ហើយ​ការណ៍​នេះ​មាន​ផល​ប៉ះ​ពាល់​គួរ​ឲ្យ​កត់​សម្គាល់​តិច​តួច​ប៉ុណ្ណោះ។ លោក Greg Flakus នៃ VOA រាយ​ការណ៍​ពី​ទី​ក្រុង Houston ថា ​និស្សិត​ភាគ​ច្រើន​សម្ដែង​កង្វល់​តិចតួច​ចំពោះ​រឿង​នេះ ប៉ុន្តែ​សាស្ត្រាចារ្យ​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង។ លោក សឿន វឌ្ឍនា ជូន​សេចក្ដី​ប្រែ​សម្រួល៕

XS
SM
MD
LG