ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វ៉ាស៊ីនតោន​ថ្ងៃ​នេះ

ការហាម​ឃាត់ Kratom ធ្វើ​ឲ្យ​មាន​ការតវ៉ា​ប្រឆាំង


ពួក​បាតុករ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​សេតវិមាន កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​កន្លង​ទៅ​នេះ ដើម្បី​ទាមទារ​ឲ្យ​ផលិត​ផល​ធម្មជាតិ​មួយ​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​គេ​ហៅ​ថា Kratom មាន​ភាពស្រប​ច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​បន្ត​ទៀត។ សារធាតុ​នេះ មិនមែន​ជា​សារធាតុ​អាភៀន​ទេ ក៏ប៉ុន្តែ វា​មាន​សារធាតុ Alkaloids ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ខួរ​ក្បាល​ដូចជា​ថ្នាំ​ហេរ៉ូអ៊ីន​ដែរ។ លោក Greg Flakus នៃ VOA រាយការណ៍​ពី​ទីក្រុង Houston ថា រដ្ឋបាល​ប្រឆាំង​គ្រឿង​ញៀន​របស់​សហរដ្ឋ​អាមេរិក បាន​បន្ថែម​ផលិតផល​ធម្មជាតិ​នេះ​ចូល​ក្នុង​បញ្ជី​របស់​ខ្លួន ថា​ជា​សារធាតុ​ខុស​ច្បាប់​កាលពី​ចុ​ង​ខែ​កញ្ញា​កន្លង​ទៅ​នេះ។ លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG