ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ លោកស្រី​ពុង ឈីវកេក​ពិនិត្យ​មើល​នូវ​២៥​ឆ្នាំ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទី​ក្រុង​ប៉ារីស

  • នៅ វណ្ណារិន

ថ្ងៃ​ទី​២៣​ខែ​តុលា​នេះ ជា​ខួប​ទី​២៥​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​បង្រួបបង្រួម​គ្រប់​ភាគី​ជម្លោះ នឹង​ជា​ចំណុច​ផ្តើម​នៃ​សុខ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មាន​កិច្ច​ស្វះស្វែង​និង​ការ​ជួប​គ្នា​ជា​ច្រើន​រវាង​ភាគី​ជម្លោះ​កម្ពុជា​មុន​នឹង​ឈាន​ដល់​កិច្ច​ព្រមព្រៀង​​ នា​ថ្ងៃ​ទី​២៣​ខែតុលា​ឆ្នាំ​១៩៩១។ ក្នុង​គ្រា​នោះ​ដែរ​ លោកស្រី​ ពុង ឈីវកេក​ ដែល​ជា​បុត្រី​របស់​​លោក​ ពុង ប៉េងចេង​ ​មន្ត្រី​ជំនិត​របស់​ព្រះ​បរមរតនកោដ្ឋ​ នរោត្តម​ សីហនុ​ គឺ​ជា​តួអង្គ​យ៉ាង​សំខាន់​ក្នុង​ការ​សម្របសម្រួល​ឱ្យ​មាន​ជំនួប​រវាង​ ​សម្តេច​ នរោត្តម​ សីហនុ​និង​ លោក​ ហ៊ុន សែន។ លោក ​នៅ វណ្ណារិន នៃ VOA បាន​ជួប​សម្ភាសន៍​ជា​មួយ​នឹង​លោកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក​ចំពោះ​ដំណើរ​ដើមទង​នៃ​កិច្ច​សម្របសម្រួល និង​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ដ៏​កម្រ​មួយ​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG