ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបរិច្ចាគ​មិន​សូវ​មាន​ច្រើន​សម្រាប់​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​តំបន់​បច្ចេកវិទ្យា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅក្នុង​រដូវកាល​បោះឆ្នោត បេក្ខជន​ប្រធានាធិបតី​ព្យាយាម​រៃ​អង្គាស​ប្រាក់​នៅ​ទូទាំង​ប្រទេស​ដើម្បី​ជួយ​ឲ្យ​ពួកគេ​ជាប់ឆ្នោត។ ទាំងលោក Donald Trump និង​លោកស្រី Hillary Clinton រៃ​អង្គាស​ប្រាក់​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន​តិចជាង​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ កាលពី​បួន​ឆ្នាំ​មុន។ តំបន់​បច្ចេកវិទ្យា Silicon Valleyដែល​លាត​សន្ធឹង​ពី​ទីក្រុង San Francisco ទៅ​ទីក្រុង San Jose រដ្ឋ​កាលីហ្វ័រញ៉ា គឺជា​តំបន់​ដែល​ល្បី​ខាងផ្នែក​បច្ចេកវិទ្យា និង​ការបង្កើត​ថ្មី។ ប្រជាពលរដ្ឋ​នៅ​ទីនោះ​ពន្យល់​ពី​មូលហេតុ ដែល​បេក្ខជន​ទាំងពីរ រៃអង្គាស​ប្រាក់​មិន​បាន​ច្រើន​ដូច​លោក​អូបាម៉ា។ អ្នកស្រី Elizabeth Lee នៃ VOAរាយការណ៍​អំពី​រឿង​នេះ ហើយ​លោក សឿន វឌ្ឍនា ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG