ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការឃោសនា​បោះឆ្នោត​ដ៏​តឹង​តែង​នៅ​អាមេរិក​ទទួល​បាន​ចំណាប់ អារម្មណ៍​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​មុន​ការ​ជជែក​ដេញ​ដោល​លើក​ដំបូង​របស់​បេក្ខជន​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី២៦ ខែ​កញ្ញា​កន្លង​ទៅ បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណៈ​រដ្ឋ បន្ត​ផ្ដោត​លើ​រដ្ឋ​មួយ​ចំនួន ដែល​ចំនួន​អ្នក​គាំ​របស់​គណបក្ស​ទាំង​ពីរ​នេះ ​នៅ​ក្នុង​រដ្ឋ​ទាំង​នោះ​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា។ លោក Donald Trumpបេក្ខជន​ប្រជាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​ធ្វើ​យុទ្ធនាការ​នៅ​រដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រីឯ​អ្នកស្រី Chelsea កូន​ស្រី​របស់​លោក​ស្រី Hillary Clinton និង​បេក្ខជន​អនុ​ប្រធានាធិបតី លោក Tim Kaine​ បាន​ធ្វើ​យុទ្ធនាការ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ Ohio, Michigan, និង Nevada។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍​អំពី​ការឃោសនា​បោះ​ឆ្នោត​ដ៏​តឹង​តែង​នេះ ដែល​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។​ហើយ លោក សឿន វឌ្ឍនា​ជូន​សេចក្ដី​ប្រែម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG