ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Mother Teresa ទទួល​យក​បេសកកម្ម​សាសនា​នៅ​ព្រះវិហារ​តូច​មួយ​នៅ​ប្រទេស​កូសូវ៉ូ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​ថ្ងៃទី ០៤ ខែ​កញ្ញា កន្លង​ទៅ​នេះ ពិភពលោក​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ Mother Teresa ឬ អ្នក​ម្ដាយ Teresa ដែល​ជា​ស្ត្រី​ម្នាក់​ដែល​ពិភព​លោក​បាន​ស្គាល់​ថា ជា​អ្នក​ស្រឡាញ់​មនុស្ស​ជាតិ និង​ជា​ស្ថាបនិក​របស់​អង្គការ​សាសន​ទូត​នៃ​សេចក្ដី​សប្បុរស (Missionaries of Charity) ដែល​ត្រូវ​បាន​ព្រះវិហារ​កាតូលិក​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា ជា​មនុស្ស​បរិសុទ្ធ​ដូច​ព្រះ។ នៅ​ក្នុង​សហគមន៍​តូច​មួយ​ក្នុង​ប្រទេស​កូសូវ៉ូ ដែល​ជា​កន្លែង​ដែល Mother Teresa បាន​រស់​នៅ​កាលពី​យុវវ័យ ប្រជាជន​បាន​ប្រារព្ធ​ពិធី​ដ៏​សំខាន់​មួយ ដើម្បី​រំឭក​ពី​តួនាទី​របស់​ក្រុម​ជំនុំ​របស់​ពួកគេ ក្នុង​ការ​លើក​ទឹក​ចិត្ត Mother Teresa ដែល​កាល​នោះ​ជា​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឆ្ពោះ​ទៅ​កាន់​ជីវិត​នៃ​ការ​លះបង់​មួយ។ លោក Besim Abazi អ្នក​យក​ព័ត៌មាន​របស់ VOA រាយការណ៍​អំពី​រឿង​នេះ។ លោក សឿន វឌ្ឍនា ជូន​សេចក្ដី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG