ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះចម្បាំង F-35 ទទួលបានការពេញនិយមខ្លាំងនៅក្រុង Farnborough (VOA វិទ្យាសាស្ត្រ ៧៨)


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅក្នុងកម្មវិធីសម្តែងការហោះហើរយន្តហោះចម្បាំងនៅក្នុងក្រុង Farnborough ប្រទេសអង់គ្លេសក្នុងឆ្នាំនេះ យន្តហោះចម្បាំងថ្មីរបស់អាមេរិក ដែលបំពាក់ដោយម៉ាស៊ីនទំនើប បានក្លាយទៅជាយន្តហោះដែលខ្លាំងបំផុតនៅក្នុងពិភពលោក។ ថ្វីដ្បិតតែមានតម្លៃថ្លៃរហូតដល់ទៅជាង១០០លានដុល្លារក៏ពិតមែន ក៏មានយោធាជាច្រើននៅទូទាំងពិភពលោកចង់ទិញយន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុន Lockheed Martin នេះ។ លោក George Putic នៃ VOA រាយការណ៍លម្អិតអំពីរឿងនេះ ហើយនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕

XS
SM
MD
LG