ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា៖ ពិភពលោក​មិន​ធ្លាប់​មាន​អំពើ​ហិង្សា​តិច មាន​សុខភាពល្អ និង​ការ​អប់រំ​ល្អ​ជាង​នេះ​នោះ​ទេ


ការ​លើកឡើង​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែល​ថា​ ពួកយើង​មិន​ដែល​រស់​នៅ​ក្នុង​ពិភពលោក​ដែល​មាន​សន្តិភាព ភាព​រុងរឿង​និង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​ល្អ​ជាង​សព្វថ្ងៃនេះ​នោះ​ទេ។ ការ​ក្រើន​រំឭក​របស់​លោក​ ស្របពេល​ដែលមាន​ព័ត៌មាន​​អំពី​អំពើ​ភេរវកម្ម​ ការ​ស្លាប់​ ការ​បំផ្លិច​បំផ្លាញ​និង​ការ​រងគ្រោះរបស់​មនុស្ស​ បានធ្វើ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ថា ពួកយើ​ងរស់នៅ​ក្នុង​ពិភពលោក​ដែល​ភាពសាហាវ​ព្រៃផ្សៃ​និង​អំពើហិង្សា​កើនឡើង។​ លោក អូបាម៉ា បាន​ក្រើន​រំឭក​ទស្សនិកជន​អន្តរជាតិ​នៅ​ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន​នៅ​ថ្ងៃពុធ ទី​២០ ខែ​កក្កដា ថា ការពិត​គឺ​ផ្ទុយ​ពី​នេះ។ អ្នកស្រី Zlatica Hoke ជូន​សេចក្តី​រាយការណ៍ពី​រដ្ឋ​ធានីវ៉ាស៊ីនតោន។ នាង ស្រេង​ លក្ខិណា​ ជូន​សេចក្តីប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG