លោក Trump ទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ហើយលោកលាតត្រដាងកម្មវិធីនយោបាយ «ច្បាប់និងរបៀបរៀបរយ»
លោក Trump ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ និងជាអ្នកនៅក្រៅឆាកនយោបាយដែលមានជ័យជំនះលើពួកអ្នកនយោបាយមានបទពិសោធន៍ច្រើននាក់នៅក្នុងការបោះឆ្នោតបឋមក្នុងឆ្នាំនេះ បានទទួលយកការតែងតាំងជាផ្លូវការលោកជាបេក្ខជនប្រធានាធិបតីរបស់គណបក្សរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែកក្កដា។ លោក Trump បានសន្យាថា នឹងធ្វើការកែប្រែខាងនយោបាយជាច្រើន និងបង្កើតធនធាននិងធ្វើឱ្យប្រទេសអាមេរិកមានសុវត្ថិភាពជាថ្មីឡើងវិញនៅក្នុងសុន្ទរកថាមួយដែលបានធ្វើឱ្យពូកប្រតិភូរំភើបចិត្តនៅក្នុងថ្ងៃទីបួនដែលជាថ្ងៃចុងក្រោយបង្អស់នៃសន្និបាតជាតិរបស់ពួកគេនៅក្នុងទីក្រុង Cleveland។ លោក Jim Malone នៃ VOA រាយការណ៍បន្ថែមអំពីយប់សំខាន់របស់លោក Trump ពីទីក្រុង Cleveland ហើយលោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល៕