ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​បន្ត​ការ​សាកសួរ​​លើ​ជន​សង្ស័យ​ដែល​បាញ់​សម្លាប់​លោក កែម ឡី


ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​សាច់ញាតិ្ត​ និង​អ្នក​គោរព​ស្រឡាញ់​លោក​កែម ឡី​​កំពុង​តែ​ធ្វើ​បុណ្យ​តាម​ព្រះ​ពុទ្ធសាសនា​នៅ​វត្ត​ក្តី​ចាស់​នៃ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​អង្គារ​ទី​១២​ ខែ​កក្ដដា​នេះ​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បន្ត​សាកសួរ​ជន​សង្ស័យ​ដែល​​​បាន​បាញ់​សម្លាប់​លោក​កែម ឡី​ អ្នក​វិភាគ​កិច្ច​ការ​អភិវឌ្ឍន៍​សង្គម​ដ៏​មាន​ប្រជា​ប្រិយ​ភាព​មួយ​រូប​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅនេះ។ ​ការ​សាកសួរ​ជន​សង្ស័យ​នៅ​ថ្ងៃទី​ពីរ​នេះ​គឺ​​មាន​អស់​រយៈពេល​ជិត​៨​ម៉ោង ​តែ​បើ​តាម​លោក​លី សុផាន់ណា​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ តុលាការ​មិន​ទាន់​សម្រេច​ចោទ​ជន​​នេះ​នៅ​ឡើយ​ទេ ដោយ​តុលាការ​កំពុង​ប្រមូល​ផ្ដុំ​ឯកសារ​ និង​ភ័ស្តុតាង​ដែល​ផ្ដល់​ដោយ​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ ​ហើយ​នឹង​ត្រូវ​ការ​ពេល​វេលា​ពិនិត្យ​ និង​ស៊ើបអង្កេត​បន្ថែមទៀត​​​​​។ នាង ឡេង ឡែន​នៃ VOA រាយការណ៍​ពី​រាជធានី​ភ្នំពេញ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG