ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​មេបញ្ជាការ​រំឮក​ពីមូល​ហេតុ​នៃ​អំពើ​រដ្ឋប្រហារ​កាល​ពី១៩​ឆ្នាំមុន

  • នៅ វណ្ណារិន
  • សុខ ខេមរា

អតីត​មេបញ្ជាការ​កង​យុទ្ធពល​ខេមរភូមិន្ទ​ដែល​ស្មោះត្រង់​នឹង​គណបក្ស​រាជានិយម​ គឺលោក​ ញឹក ប៊ុនឆៃ​ដែលមិន​ប្រើពាក្យ​រដ្ឋប្រហារ​បាន​អះអាង​ថា អំពើ​រដ្ឋ​ប្រហារ​កាល​ពី​១៩ឆ្នាំ​មុន​ គឺកើត​ឡើង​ដោយសារ​ការ​មិនទុក​ចិត្តគ្នា​ រវាង​អ្នក​នយោបាយ​ផង​ និង​ការ​ប្រទាញ​ប្រទង់គ្នា​ដើម្បី​នាំយក​កម្លាំង​ខ្មែរ​ក្រហម​ផង។​ លោកថា ​លោក​មានការ​សោកស្តាយ​ចំពោះការ​កើត​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​គ្នា​ ដែល​ធ្វើឲ្យ​កងទ័ព​របស់​លោក ​ទាំង​នាយ​ទាហ៊ាន​ និង​ពលទាហ៊ាន ​បាន​ស្លាប់​ជាច្រើន​នាក់ ​ហើយ​គ្មានយុត្តិធម៌​មកដល់​ពេល​នេះ។​ ហើយ​ព្រះអង្គម្ចាស់​នរោត្ត​ម​ រណ្ធឫទ្ធិ​ ដែល​បាន​ឈ្នះការ​បោះ​ឆ្នោត​កាល​ពី ឆ្នាំ​១៩៩៣​ ត្រូវបាន​គេបណ្តេញ​ចេញ​ពីមុខ​តំណែង​ជានាយក​រដ្ឋមន្ត្រី ​ទី១​ វិញ​ នៅក្នុង​ខែ​កក្កដា​ ឆ្នាំ​១៩៩៧ ​ក្រោយ​ពេល​មាន​ការវាយ​ប្រយុទ្ធគ្នា​រវាង​កងទ័ព​ស្មោះត្រង់​នឹង លោក ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែលពេល​នោះ ​ជា​នាយក​រដ្ឋមន្ត្រី​ទី២​ ហើយ​នឹង​កងទ័ព​ស្មោះត្រង់​នឹង​ព្រះអង្គម្ចាស់​ នរោត្តម​ រណ្ធឫទ្ធិ ​ដែលជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច។ ថ្លែង​មួយ​ថ្ងៃ​មុនពេល​ដែល​លោក​ត្រូវ​រៀបចំ​ពិធី​បុណ្យ​ខួប​លើកទី​១៩​ ឆ្នាំ​តាម​ប្រពៃណី នៅថ្ងៃពុធ​ស្អែក​ លោក​ ញឹក ប៊ុនឆៃ​ ដែល​បច្ចុប្បន្ន​ជាប្រធាន​គណបក្ស​ខ្មែររួប​រួមជាតិ ​បាន​អះអាង​ថា ​ឆ្លងតាម​បទពិសោធន៍​នៃ​ការ​បែកបាក់​ផ្ទៃក្នុង​ជាតិលោក​ទទូច​សុំឲ្យ​អ្នក​នយោបាយ​ដែល​កំពុង​មាន​ជម្លោះ​និយាយគ្នា​ និង​បង្កើន​ទំនុកចិត្ត​ឡើង​វិញ ​ហើយមានភាព​ស្មោះត្រង់​ជាមួយ​គ្នា​ជារឿង​ចាំ​បាច់៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG