ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាគច្រើន​នៃ​ការប្រើ​អំពើ​ហិង្សា ដោយ​កាំភ្លើង​ដែល​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក មិនមែន​បណ្តាល​មក​ពី​បញ្ហា​ជំងឺផ្លូវ​ចិត្ត​នោះ​ទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​អ្នកសារពត៌មាន​មិន​បាន​ដឹង​ទេ​អំពី​ស្ថានភាព​ជំងឺ​ផ្លូវចិត្ត​របស់ Omar Mateen វ័យ ២៩ឆ្នាំ ដែល​ជា​ខ្មាន់​កាំភ្លើង ដែល​បាន​បាញ់​សម្លាប់​រង្គាល​ក្នុង​ក្រុង Orlando កាលពី​ពេល​ថ្មីៗ​នេះ។ ក៏ប៉ុន្តែ នៅ​ក្នុង​បទសម្ភាស៍​ជាមួយ​កាសែត Washington Post អតីត​ភរិយា​របស់​ខ្មាន់​កាំភ្លើង នាងSitora Yusifiy បាន​និយាយ​ថា «Omar Mateen គឺជា​មនុស្ស​មាន​សតិ​មិន នឹងនរ​ដែល​ពេល​គាត់​មក​ដល់​ផ្ទះ គាត់​តែងតែ​វាយ​ធ្វើបាប​នាង»។ ពត៌មាន​នេះ​ហាក់​ដូចជា​បង្កើត​ឲ្យ​មាន​ការពិភាក្សា​គ្នា អំពី​វិធីសាស្រ្ត​មិន​ឲ្យ​កាំភ្លើង​ធ្លាក់​ ទៅ​ក្នុង​ដៃ​ឧក្រិដ្ឋជន និង​អ្នក​មាន​ជំងឺ​ផ្លូវចិត្ត។ អ្នកស្រី Carol Pearsonនៃ VOA រាយការណ៍​ពី​រដ្ឋធានី Washington ថា ទោះជា​មាន​ការយល់​ឃើញ​បែប​នេះ​ក៏ដោយ ក៏​បញ្ហា​ជំងឺ​ផ្លូវចិត្ត និង​អំពើ​ហិង្សា​ដោយ​ប្រើ​កាំភ្លើង ជានិច្ចកាល​មិនមែន​ជា​រឿង​ដែល​ទាក់ទង​គ្នា​ទេ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG