ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេដ្ឋកិច្ច​អាមេរិក

ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​មាន​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក មាន​ចំនួន​តិច​ជាង​ការ​រំពឹងទុក​នៅ​ខែមេសា


អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ថេរ​ត្រឹម ៥ ភាគរយ​កាល​ពី​ខែមេសា ប៉ុន្តែ​ចំនួន​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ចូល​ធ្វើការ​នៅ​ខែមេសា​មាន​ត្រឹមតែ ១ សែន ៦ម៉ឺន​នាក់ ដែល​នេះ​ជា​ការខកចិត្ត​មួយ ពីព្រោះ​ចំនួន​នេះ​ទាប​ជាង​អ្វី​ដែល​សេដ្ឋវិទូ​បាន​រំពឹងទុក គឺ​ការងារ​ចំនួន​ពីរសែន​កន្លែង។ បន្ថែម​ពី​លើ​ការបារម្ភ​ថ្មី​ទៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នេះ ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ការងារ​តិច​ជាង១​ម៉ឺន ៩ពាន់​កន្លែង ត្រូវ​បាន​បន្ថែម​កាល​ពី​ពីរ​ខែមុន។ លោក Mil Arcega នៃ VOA រាយការណ៍​បន្ថែម​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ ហើយ នាង ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG