ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វ៉ាស៊ីនតោន​ថ្ងៃ​នេះ

លោក​ Clooney ចូល​រួម​ជា​កិត្តិយស​នៅ​ក្នុង​ពិធី​រំឮក​ខួប​នៃ​ការ​សម្លាប់​ជនជាតិ​អាមេនី​យ៉ាង​រង្គាល


លោក​ George Clooney ដែល​ជា​តារា​ហូលីវូដ​និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​ កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ចូលរួម​ជា​មួយ​ប្រធានាធិបតី​ប្រទេស​អាមេនី​លោក​ Serzh Sarkisyan និង​អ្នក​ដទៃ​ទៀត​នៅ​រដ្ឋធានី​ យ៉េរ៉េវ៉ាន់​ក្នុង​ពិធី​បុណ្យ​រំឮក​ខួប​ទី​ ១០១ឆ្នាំ​នៃ​ការ​សម្លាប់​ជនជាតិ​អាមេនី​យ៉ាង​រង្គាល​នៅ​ក្នុង​ចក្រភព​ Ottoman តួកគី។​ កាល​ពី​ថ្ងៃ​ទី​ ២៤ ខែមេសា​ ឆ្នាំ​ ១៩១៥​ ក្រុម​អាជ្ញាធរ​ Ottoman​ បាន​ចាប់​ខ្លួន​ពលរដ្ឋ​អាមេនី​ចំនួន​ ២០០​នាក់​នៅ​ទីក្រុង​​អ៊ីស្តង់ប៊ុល។​ នេះ​គឺ​ជា​វិធានការណ៍​មួយ​ដែល​ត្រូវ​បាន​ចាត់ទុក​យ៉ាង​ទូលំទូលាយ​ថា​ ជា​ចំណុច​ចាប់​ផ្តើម​នៃ​យុទ្ធនាការ​បង្ហូរ​ឈាម​​ប្រឆាំង​នឺង​ជនជាតិ​អាមេនី​នៅ​ក្នុង​ប្រទេស​តួកគី។​ គេ​ជឿ​ថា​ជនជាតិ​ អាមេនី​ ជិត​មួយ​លាន​នាក់​ឬ​ច្រើន​ជាង​នេះ​ បាន​ស្លាប់​មុន​នឹង​ចក្រភព​នេះ​រលាយ​ បើ​ទោះ​បី​ជា​តួលេខ​ពិត​ប្រាកដ​មិន​ត្រូវ​បាន​គេ​ដឹង​ក៏​ដោយ។​ ប្រវត្តិ​វិទូ​ជា​ច្រើន​មើល​ឃើញ​យុទ្ធនាការ​នេះ​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ ប៉ុន្តែ​រដ្ឋាភិបាល​តួកគី​បាន​ច្រាន​ចោល​ពាក្យ​នេះ​យ៉ាង​ដាច់​អហង្ការ។​ អ្នក​ស្រី​ Zlatica Hoke រាយការណ៍​ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន។​ នាង​ ស្រេង​ លក្ខិណា​ ជូន​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG