ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេដ្ឋកិច្ច​អាមេរិក

ការរីកលូតលាស់​សេដ្ឋកិច្ច​សាកលលោក​ខ្សោយ តម្លៃ​ប្រេង​ចុះ​ថោក​ហើយ​នឹង​ការលួច​បន្លំ​ពន្ធ ជា​កង្វល់​ដ៏​ខ្លាំង​របស់​ធនាគារ​ពិភពលោក


លោក Jim Yong Kim​​ ​ប្រធាន​ធនាគារ​ពិភពលោក​និយាយ​ថា លោក​មាន​ក្តីកង្វល់​អំពី​ភាព​ទន់​ខ្សោយ​នៃ​សេដ្ឋ​កិច្ច​សាកលលោក ហើយ​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង។ លោក ​ក៏​បាន​ធ្វើ​ការ​សង្កត់ធ្ងន់​ទៅ​លើ​ភាព​ចម្រូង​ចម្រាស​ជុំ​វិញ​ការ​ប្រើ​ប្រាស់​គណនេយ្យ​ធនាគារ​នៅ​​បរទេស​ដោយ​ពួក​អ្នកមាន​​ទ្រព្យសម្បត្តិ​ខ្លះ ​ដែល​ជារឿយៗ​ដើម្បី​ជៀសវៀង​ការ​បង់​ពន្ធ​ផងដែរ។ លោក Kim ​បាន​បង្ហាញ​ពី​ក្តីកង្វល់​របស់​លោក​មុនពេល​ជំនួប​ថ្នាក់​ខ្ពស់​របស់​មន្រ្តី​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) និង​ធនាគារ​ពិភពលោក​កាល​ពី​ពាក់​កណ្តាល​ខែ​មេសា​នេះ។ លោក Mil Arcega នៃ VOA រាយការណ៍​អំពី​រឿង​នេះ។ ហើយ​លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល​៕

XS
SM
MD
LG