ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ADB ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ខ្លាំង​នៅ​ឆ្នាំ​២០១៦និង​២០១៧​សម្រាប់​កម្ពុជា


វិស័យ​ឧស្សាហកម្ម​កាត់ដេរ ​សំណង់ ​និង​សេវាកម្ម​ជា​កាតាលីករ​សំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥។​ នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ដែល​ថ្លែង​ក្នុងសន្និសីទ​កាសែត​ឈ្មោះ​«ទស្សន​វិស័យ​ការ​អភិវឌ្ឍន៍​អាស៊ី​ឆ្នាំ​២០១៦‍»​នៅ​ថ្ងៃ​ពុធ​នេះ។​ លោក​ Jan Hansen​ អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ប្រាប់​សន្និសីទ​នេះ​ថា​ វិស័យ​ឧស្សាហ​កម្ម​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង ​សំណង់​និង​សេវាកម្ម​ ដូចជា​ទេសចរណ៍​នឹង​នៅ​តែ​បន្ត​នាំមុខ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ​ហើយ​អតិផរណា​នឹង​នៅ​តែ​មាន​កម្រិត​ទាប។​ លោក​ពិន ស៊ីសុវណ្ណ​​រាយការណ៍​ពី​ភ្នំពេញ​

XS
SM
MD
LG