ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​វេជ្ជបណ្ឌិត្យ​ តាំង តេកហុង​ជួយអប់រំ​សាធារណជន​ខាង​សុខភាព​និង​ជួយ​សហគមន៍


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​វេជ្ជបណ្ឌិត​តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ក្រុង​ Jacksonville រដ្ឋ​ Florida ​សហរដ្ឋ​អាមេរិក​ និង​ភរិយា​របស់​លោក​គឺ​លោកស្រី យក់ គឹមសួន ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​ក៏​បាន​អញ្ជើញ​មក​ដល់​ទី​ស្នាក់ការ​កណ្តាល​របស់​ VOA ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ Hello VOA ​ពិសេស។​ លោក​វេជ្ជបណ្ឌិត​រៀបរាប់​អំពី​ប្រវត្តិ​ការ​សិក្សា​វិជ្ជា​ពេទ្យ​ទាំង​នៅ​ស្រុក​ខ្មែរ​និង​នៅ​​សហរដ្ឋ​អាមេរិក​ ហើយ​និង​ការ​តស៊ូ​របស់​លោក​និង​គ្រួសារ​លោក​នៅ​ក្នុង​ការ​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ​១៩៧២​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ​សូម​​លោកអ្នក​​ស្តាប់​ការ​​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត​តាំង តេកហុង​ក្នុង​កម្មវិធី​ «​Hello VOA» ដែលសម្របសម្រួល​ដោយ​អ្នកស្រី​ នុច សារីតា​៕

XS
SM
MD
LG