\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

«ឫសគល់​នៃ​ដួង​ព្រលឹង​យើង» ដោយ ម៉ម កល្យាណនី


ខ្សែ​វីដេអូ​ទី១«ឫសគល់​នៃ​ដួង​ព្រលឹង​យើង» នៃ​ខ្សែ​ភាពយន្ត​ឯកសារ​ដែល​មាន​ប្រាំមួយ​វគ្គ​របស់​អ្នកនាង ម៉ម កល្យាណី ដែល​មាន​ចំណង​ជើង​ថា «‍ឫសគល់​នៃ​ដួង​ព្រលឹង​ខ្មែរ​កំពុង​ត្រូវ​គាស់​រំលើង» ឬ "Cambodia UPROOTED" បង្ហាញ​ពី​ពិធី​បុណ្យ​ប្រពៃណី​ដ៏​ពិសេស​មួយ​នៅ​តំបន់​ជ្រលង​ភ្នំ អារ៉ែង ដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា និង​ពោរពេញ​ទៅ​ដោយ​ជីវចម្រុះ​ដ៏​សម្បូរ​បែប​បំផុត​មួយ​នៅ​កម្ពុជា។ ពិធី​បុណ្យ​នេះ​តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​រយៈពេល​៣ឆ្នាំ​ម្តង ដើម្បី​គោរព​បូជា​ដល់​អ្នក​តា​ព្រៃ និង​ដើម្បី​សុំ​ការ​ថែរក្សា​ការ​ពារ​ពី​អ្នកតា​ព្រៃ។ ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​នេះ ចាស់​ទុំ​ក្នុង​ភូមិ​រៀបរាប់​ពី​សារៈសំខាន់​នៃ​ដី និង​ទឹក។ លោក​តា​ម្នាក់​និយាយ​ថា មនុស្ស​យើង​កើត​ចេញ​ពី​ដី និង​ទឹក។ បើ​គ្មាន​ដី គ្មាន​ទឹក​ទេ នោះ​យើង​មិន​អាច​មាន​ជីវិត​ទេ។ ដី និង​ទឹក​គឺជា​ដើម​កំណើត​នៃ​អត្តសញ្ញាណ​វប្បធម៌ និង​ធម្មជាតិ​របស់​យើង៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG