ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​​អីរ៉ុង់​ធ្វើ​ឲ្យ​ពិភពលោក​សុវត្ថិភាព​ជាង​មុន​និងកែលម្អ​​​ជីវភាព​ប្រជាពលរដ្ឋ


ភ្នាក់ងារ VOA លោកស្រី Derakhshesh កំពុង​សម្ភាសន៍​រដ្ឋ​មន្ត្រីការ​បរទេស​ស.រ.អ​​ លោក John Kerry។
ភ្នាក់ងារ VOA លោកស្រី Derakhshesh កំពុង​សម្ភាសន៍​រដ្ឋ​មន្ត្រីការ​បរទេស​ស.រ.អ​​ លោក John Kerry។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ. ​John Kerry ​បាន​មាន​ប្រសាសន៍​ថាការ​អនុវត្តន៍​កិច្ច​ព្រមព្រៀង​បរមាណូ​ជាមួយ​ប្រទេស​ អ៊ីរ៉ង់ ​នឹង​ធ្វើឱ្យ​ពិភពលោក​មានសុវត្ថិភាព​ជាង​មុន​, កែលម្អកម្រិត​ជីវភាព​ប្រជារាស្ត្រ​ អ៊ីរ៉ង់​ និងនាំ​ឱ្យ​មាន​ការ​បើក​ចំហ​ឱកាស​ឯទៀតៗ​រវាង​ស.រ.អ.​និង​ប្រទេស​ អ៊ីរ៉ង់ ផងដែរ។​

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយ​ផ្នែក​ផ្សាយ​ជា​ភាសា​ Perse ​នៃ​ VOA ​លោក​Kerry បាន​មាន​ប្រសាសន៍​ថា​លោក​សង្ឃឹម​ថា​ពួក​អ្នក​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​នឹង​មាន​ជោគ​ជ័យ​ក្នុងការ​និយាយ​បញ្ចុះបញ្ចូល​ប្រជារាស្ត្រ​ថា​កិច្ច​ព្រមព្រៀង​នេះ​នឹង​មិន​ធ្វើ​ឱ្យ​ប្រទេស​ អ៊ីរ៉ង់​មាន​អាវុធ​បរមាណូ​ទេ,បញ្ចៀសកុំឱ្យមាន​សង្គ្រាម​និង​ផ្តល់​សន្តិសុខ​ដល់​តំបន់នោះផងដែរ។​

លោក​ជួប​ជាមួយ​ពួកសមាជិក​សភា​ស.រ.អ.​ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​ «និយាយ​ការ​ពិត​អំពី​កិច្ចព្រមព្រៀងនេះ» នៅ​ក្នុង​រយៈពេល​៦០ថ្ងៃ​ដែល​ពួក​សមាជិក​សភា​ត្រូវតែ​ពិនិត្យ​សើរើ​ជា​ថ្មី​អំពី​កិច្ច​ព្រមព្រៀង​នេះ។លោក Kerry បាន​មាន​ប្រសាសន៍​ថា​លោក​គិត​ថា​ពួក​សមាជិក​សភា​ទាំងនេះ​នឹង​ឃើញ​អត្ថ​ប្រយោជន៍​ហើយ​ថា​លោក​សប្បាយ​រីករាយ​ដោយ​មាន​រយៈ​ពេល​ពីរ​ខែ​សម្រាប់​ការ​ពិនិត្យ​សើរើ​សព្វគ្រប់។​

លោក Kerry បាន​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​យល់​ថា​វា​នឹងផ្តល់​ពេល​វេលា​សម្រាប់​ឱ្យ​មនុស្ស​ត្រិះ​រឹះ​ពិចារណា​ដោយ​ពិតប្រាកដនិង​ឃើញ​ថា​ប្រសិន​បើ​លោកអ្នក​មិន​អនុញ្ញាត​ឱ្យ​កិច្ចព្រមព្រៀង​នេះ​ទៅ​មុខទេ​ លោក​អ្នក​អាច​ជ្រើសរើស​រវាង​ជម្លោះ​និង​សង្គ្រាម។នេះ​អាច​ជា​ជម្រើស»៕

XS
SM
MD
LG