ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេដ្ឋកិច្ច​អាមេរិក

មនុស្ស​ជំនាន់​សហស្សវត្សរ៍​នាំ​ការអភិវឌ្ឍន៍​ពិភពលោក​ឆ្ពោះ​ទៅ​ចិរភាព


លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ បាន គីមូន បាន​ថ្លែង​ថា ពិភពលោក​កំពុង​ជួបប្រទះ​បញ្ហា​ជាច្រើន ដែល​មាន​ដូចជា ភាពក្រីក្រ​មាន​កាន់តែ​ច្រើន​ឡើង សង្គ្រាម​រីករាលដាល វិសមភាព​និង​បញ្ហា​អាកាសធាតុ​ប្រែប្រួល​មាន​ជា​បន្ត​ជាដើម។ តាម​រយៈ​កម្មវិធី​ផ្តួចផ្តើម​របស់​លោក ជំនួប​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ​មួយ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែកញ្ញា​ខាង​មុខ​នេះ នឹង​ពិចារណា​អំពី​គោលដៅ​អភិវឌ្ឍន៍​ចិរភាព​ដើម្បី​ធានា​ថា ការរីកលូតលាស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ នឹង​មិន​ប៉ះពាល់​ដល់​អនាគត។ អ្នកស្រី Jela de Franceschi នៃ VOA ពិនិត្យ​មើល អ្នកវិនិយោគ​ជំនាន់ថ្មី​ឬ​ហៅ​ថា អ្នក​ជំនាន់​សហស្សវត្សរ៍​ដែល​ផ្តោត​ទៅ​លើ​ការ​វិនិយោគ​ដែល​មាន​ចិរភាព ដែល​ក្រុម​នេះ ត្រូវគេ​រំពឹង​ថា​នឹង​ធ្វើឲ្យ​ពិភពលោក​ធ្វើ​ដំណើរ​ទៅ​ទិសដៅ​ថ្មី​មួយ។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG