ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តន្ត្រី​រ៉ក់​ខ្មែរ​ពី​ទសវត្សរ៍​១៩៥០​ដល់​ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​គឺ​ជា​មោទនភាព​ជាតិ


អ្នកចូលរួម​ក្នុង​កម្មវិធី​បញ្ចាំង​ខ្សែ​ភាពយន្ត «កុំស្មាន​បងភ្លេច» ដែល​ឆ្លុះ​បញ្ចាំង​អំពី​ប្រវត្តិ​សិល្បៈ​ដូរតន្ត្រី​ខ្មែរ​ពី​អំឡុង​ទសវត្សរ៍​ ១៩៥០ ដល់​ពាក់​កណ្តាល​ទស​វត្សរ៍​១៩៧០ និយាយ​ថា តន្ត្រីរ៉ក់​ខ្មែរ​សម័យ​នោះ​ជា​មោទនភាព​ជាតិ ហេតុនេះ​ហើយ​បាន​ជា​វា​ដក់​ជ្រៅ​ក្នុង​អារម្មណ៍​របស់​ខ្មែរ​រហូត​មក​ដល់​សព្វថ្ងៃ។ ទស្សនិកជន​ប្រាប់ VOA យ៉ាង​ដូច្នេះ ក្រោយ​ការបញ្ចាំង​រឿង​នេះ​នៅ​វិទ្យា​ ស្ថាន​ភាពយន្ត​អាមេរិកាំង American Film Institute (AFI) នៅ​ទីក្រុង Silver Spring រដ្ឋ Maryland ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី ២៩ខែ មេសា​កន្លង​ទៅ​នេះ។ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOAរាយការណ៍អំពី​មតិ​របស់​ទស្សនិកជន​និង​តន្ត្រីករ ដែល​បាន​ចូលរួម​ក្នុង​ការបញ្ចាំង​ខ្សែ​ភាពយន្ត​នេះ៕

XS
SM
MD
LG