ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​និពន្ធ ​Hun Sen's Cambodia៖ ​វប្បធម៌​នយោបាយ​របស់​កម្ពុជា​ពិបាក​នឹង​ផ្លាស់​ប្តូរ


ប្រព័ន្ធ​នយោបាយ​កម្ពុជា​ទំនង​នឹង​អាច​ត្រូវ​ដូរ​​សន្សឹមៗ​ប៉ុណ្ណោះ​ទៅ​រក​ការ​ផ្លាស់​ប្តូរ​មុន​នឹង​អាច​ឈាន​ដល់​ការ​ផ្ទេរ​អំណាច នេះ​បើ​តាម​ការ​អះអាង​របស់​ Sebastian Strangio អ្នក​កាសែត​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ Hun Sen's Cambodia។ លោក Sebastian Strangio បាន​ថ្លែង​ប្រាប់​លោក​សឹង សុផាត​ នៃ​ VOA ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា ​ថ្វី​បើ​ការ​កើន​សំឡេង​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​បង្ហាញ​ថា​ការ​ផ្លាស់ប្តូរ​នយោបាយ​នឹង​មាន​កើត​ឡើង​ក្តី​ ក៏​កំណែទម្រង់​ស៊ីជម្រៅ​នឹង​ពិបាក​កើត​ឡើង​ព្រោះ​នយោបាយ​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ប្រព័ន្ធ​បរិបាលកិច្ច​ឬ​​បណ្តាញ​ខ្សែ​រយៈ​បក្ខពួក។ អ្នក​និពន្ធ​រូប​នេះ​ថ្លែង​ថា យុវជន​ជំនាន់​ក្រោយ​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ខាង​នយោបាយ​ ប៉ុន្តែ​ក្នុង​រយៈពេល​១៨​ខែ​ក្រោយ​ការ​បោះឆ្នោត​មក ​គេ​នៅ​តែ​សង្កេត​ឃើញ​វប្បធម៌​នយោបាយ​ចាស់​ដដែល៕

XS
SM
MD
LG