ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​ផ្តោត​លើ​ការ​ជួយ​លើក​កម្ពស់​​ជីវភាព​ពល​រដ្ឋ​អាមេរិក


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​អូបាម៉ា​ផ្តោត​ទៅ​លើការ​ងើប​ឡើង​នៃ​សេដ្ឋ​កិច្ច​អាមេរិក​និង​ផែនការណ៍​របស់​លោក​ដើម្បី​ជួយ​ពង្រឹងជីវភាព​របស់ពល​រដ្ឋ​អាមេរិកាំង​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ទៅ​កាន់សភា​អាមេរិក​ទាំង​ពីរ​និង​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​អាមេរិក​ស្តី​ពី​ស្ថាន​ភាព​ប្រទេស​ជាតិ។​ ក្នុង​វិស័យ​ការ​បរទេស​ លោក​អូបាម៉ា​បាន​អំពាវនាវ​ឲ្យ​សភា​អាមេរិក​ផ្តល់​សច្ចា​នុម័ត​លើ​ការ​ប្រើ​កម្លាំង​យោធា​ដើម្បី​បង្ក្រាប​ពួក​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។​ បន្ទាប់​ពី​ការ​ចាញ់​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​កាល​ពី​ខែ​វិច្ឆិកា​ របៀប​វារៈ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​របស់​លោក​អូបាម៉ា​ត្រូវ​គេ​រំពឹង​ថា​ នឹង​ជួប​ប្រទះ​ជា​ការ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង​ពី​សំណាក់​សភា។​ ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ស.រ.អា.​លោក​ប៉ូច​រាសី​នៃ​វីអូអេ​ពិភាក្សា​ជាមួយ​លោក​ប្រាក់​ សម្ភស្ស​នៃ​ CNC​ នៅ​រាជ​ធានី​ភ្នំពេញ៕​

XS
SM
MD
LG