ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ០៩ តុលា ២០១៤


កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី នាយក​មជ្ឈមណ្ឌល​ការពារ​ជម្ងឺ​ឆ្លង​នៅ​ស.រអា.​មាន​ជំនឿ​ថា ជម្ងឺ​អ៊ីបូឡា មិន​ឆ្លង​រាលដាល​ខ្លាំង​ក្នុង​ស.រ.អា​ទេ។ របាយការណ៍​អំពី​ទីផ្សារ​ពលកម្ម​ក្នុង​ស.រ.អា​ បង្ហាញ​ថា សេដ្ឋកិច្ច​បាន​បន្ថែម​ការងារ ២សែន ៤ម៉ឺន ៨ពាន់​ការងារ​ក្នុង​ខែវិច្ឆិកា។ ភាព​រាំងស្ងួត​យូរ​ឆ្នាំ ផ្តល់​ផលវិបាក​ដល់​កសិករ​ភាគច្រើន​នៅ​រដ្ឋ​តិចសាស និង​រដ្ឋ​អូក្លាហូម៉ា។ សង្កាត់ Shockoe Bottom ក្នុង​ទីក្រុង Richmond នៃ​រដ្ឋ Virginia កំពុង​ត្រូវ​ប្រទាញ​ប្រទង់​ថា ត្រូវ​អភិវឌ្ឍ ឬ​រក្សា​ជា​សង្កាត់​ប្រវត្តិសាស្រ្ត។ ចីរភាព​នៃ​ជលផល​នេសាទ​គ្រឿង​សមុទ្រ​របស់​ប្រទេស​ថៃ។ អាហ្វហ្កានិស្ថាន បាន​ធ្វើ​សច្ចា​ប្រណិធាន​ប្រធានាធិបតី​ថ្មី និង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិសុខ​ជា​មួយ​ស.រ.អា។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា «hit the nail on the head» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង «Dracula Untold»៕

XS
SM
MD
LG