កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ០២ តុលា ២០១៤
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី លោកប្រធានរដ្ឋសភា John Boehner ចង់ពិភាក្សាអំពីការប្រើកងទ័ពអាមេរិកាំងនៅអ៊ីរ៉ាក់ និងស៊ីរី។ លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ជឿថា ការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយអាមេរិកនៅ អ៊ីរ៉ាក់និងស៊ីរី មិនអាចកំទេចពួកISIL បានទេ។ ផ្លូវជាតិប្រវត្តិសាស្រ្តលេខ៦៦ នៅសហរដ្ឋអាមេរិក ជានិមិត្តរូបនៃការចង់ធ្វើដំណើរច្រើនក្នុងសតវត្សរ៍ទី២០។ មេរោគពីអាស៊ី គំរាមកំហែងដើមក្រូច នៅរដ្ឋ Florida។ ផលិតករភាពយន្តដើមកំណើតអាហ្វ្រិកនៅរដ្ឋTexas ស្វែងយល់អំពីបញ្ហាវប្បធម៌។ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានអំពាវនាវឲ្យមានសហប្រតិបត្តិការជាសកលដើម្បីទប់ស្កាត់ការរាលដាលជម្ងឺអ៊ីបូឡា។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «speak of the devil» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង «The Maze Runner»៕