ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ២៥ កញ្ញា ២០១៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី បាតុករ​មួយ​សែន​នាក់ បាន​ទៅ​តវ៉ា​នៅ​ទីក្រុង​ញូយ៉ក មុន​ពេល​ដែល​មេដឹកនាំ​ពិភពលោក​ចូលរួម​កិច្ចប្រជុំ​កំពូល​អ.ស.ប ស្តីពី​ការប្រែប្រួល​អាកាសធាតុ។ ទីភ្នាក់ងារ​អវកាស​ណាសា បាន​ឱ្យ​ក្រុមហ៊ុនBoeing និង​ SpaceX​ផលិត​យាន​ដឹក​អវកាស​យានិក​អាមេរិកាំង​ទៅ​ស្ថានីយ៍​អវកាស​នៅ​ឆ្នាំ២០១៧។ ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ប្រទេស​ស៊ុយ​អែត ​ចង់​បាន​​សិទ្ធិ​សេរីភាព​ដូច​អ្នក​ផង​ទាំង​ពួង​ដែរ។ ក្រុម​ល្បាត​ព្រំដែន​ស.រ.អា​និង​អាជ្ញាធរ​មូលដ្ឋាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ប្រឆាំង​នឹង​ការរត់​ពន្ធ​មនុស្ស​ចូល​ស.រ.អា នៅ​រដ្ឋ​អារីហ្សូណា។ ឥឡូវនេះ​ពលរដ្ឋ​និង​ទេសចរ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​អាច​មើល​រូបចម្លាក់​សត្វដាយណូស័រ​មិន​ធម្មតា​មួយ​ឈ្មោះ Spinosaurus ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា​ «rock the boat» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង «The Equalizer»៕

XS
SM
MD
LG