ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ១៨ កញ្ញា ២០១៤


កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី ផែន​ការ​របស់​លោក​អូបាម៉ា ដើម្បី​បង្កើន​សកម្មភាព​យោធា​ស.រ.អា ប្រឆាំង​ពួក​សកម្ម​ប្រយុទ្ធ​អ៊ិ​ស្លាម នៅ​អ៊ីរ៉ាក់​និង​ស៊ីរ៉ី បាន​ទទួល​ប្រតិកម្ម​ចម្រុះ​ពី​សមាជិក​សភា​អាមេរិក។ កិច្ចប្រឹង​ប្រែង​ស្វែង​រក​ភាគី​គាំ​ទ្រ​ផែនការ​របស់​លោក​អូបាម៉ា បាន​ចាប់​ផ្តើម​នៅ​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​អូតង់។ ក្រុម​អ្នកជំនាញ​មើល​ឃើញ​ថា ការងើប​ឡើង​របស់​ក្រុម ISIS ជា​ការវិវត្ត​គួរ​ឲ្យ​កត់​សម្គាល់​មួយ។ ការយក​ដើម​ឈូក ទៅ​ធ្វើ​ជា​ក្រណាត់​កាត់​សម្លៀក​បំពាក់​ដ៏​ល្អ​ប្រណិត។ ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ចំពោះ​ការ​ប្រើ​ប្រាស់​កម្លាំង​បាយ​និង ការ​លំអៀង​ប្រឆាំង​និង​ជន​ជាតិ​ភាគតិច ក្នុង​សហគម​អ្នក​ក្រ​នៅ​អាមេរិក។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា​ «get over it» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង «Into the Storm»៕

XS
SM
MD
LG