ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ២១ សីហា ២០១៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី គេ​រំពឹង​ថា លោក​អូបាម៉ា គ្រោង​នឹង​ប្រើ​អំណាច​ប្រតិបត្តិ​ដែល​លោក​មាន​ដើម្បី​ដោះស្រាយ​បញ្ហា​ជន​អន្តោប្រវេសន៍​រាប់​លាន​នាក់​ដែល​រស់នៅ​ដោយ​គ្មាន​ឯកសារ​នៅ​អាមេរិក។ មនុស្ស​រាប់​ពាន់​នាក់​បាន​តវ៉ា​នៅ​ទូទាំង​អាមេរិក ដើម្បី​រំឭក​ដល់​យុវជន​អាមេរិកាំង​ស្បែក​ខ្មៅ​ដែល​ប៉ូលិស​បាន​បាញ់​សម្លាប់​នៅ​រដ្ឋ​មីសូរី។ សង្គ្រាម​លោក​លើក​ទី​១ បាន​ធ្វើ​ឲ្យ​ផែនទី​ទ្វីប​អ៊ឺរ៉ុប ផ្លាស់ប្តូរ។ កម្មវិធី​មួយ​ដែល​ឧបត្ថម្ភ​ដោយ​អាមេរិក ជួយ​ក្មេងៗ​នៅ​តាម​ផ្លូវ​ក្នុង​ប្រទេស​ហុងដូរ៉ាស ឲ្យ​មាន​ឱកាស​ប្រសើរ​ឡើង​ដោយ​មិន​ចាំបាច់​ឆ្លង​ព្រំដែន។ ក្រុម​អ្នកគាំទ្រ​អ្នក​សារព័ត៌មាន​ឈ្មោះ James Risen បាន​ប្រគល់​ញត្តិ​ដល់​ក្រសួង​យុត្តិធម៌ ដើម្បី​គាំទ្រ​ទង្វើ​របស់​លោក​ក្នុង​ការ​បង្ហាញ​ពី​សកម្មភាព​ទីភ្នាក់ងារ​សេអ៊ីអា​នៅ​អ៊ីរ៉ង់។ ក្រុម​យុវជន​ការពារ​អំបូរ​សត្វ​ដែល​ជិត​ផុត​ពូជ​នៅ​ទូទាំង​អាមេរិក តាម​រយៈ​កម្មវិធី​មួយ​របស់​អង្គការ​អភិរក្ស​ធម្មជាតិ។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា​ «doze off» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង​«Guardians of the Galaxy»៕

XS
SM
MD
LG