\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ១៩ មិថុនា ២០១៤


កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី វាលខ្សាច់ Copacabana នៃ​ប្រទេស​ប្រេស៊ីល​ទាក់ទាញ​អ្នកចូលចិត្ត​កីឡា​បាល់ទាត់​ពី​ជុំវិញ​ពិភពលោក។ លោកEric Cantor លា​ពី​ដំណែង​ជា​មេដឹកនាំ​សម្លេង​ភាគ​ច្រើន​នៃ​សភា​តំណាងរាស្រ្ត ក្រោយពី​ចាញ់​ឆ្នោត​សម្រាប់​អណត្តិ​ថ្មី។ លោកស្រី​ហ៊ីលឡារី គ្លីនតុន ចាប់ផ្តើម​សម្ពោធ​សៀវភៅ​ជីវប្រវត្តិ​ផ្ទាល់ខ្លួន​របស់​លោកស្រី។ បច្ចេកទេស​ខ្លះៗ ក្នុង​ការលេង​កីឡា​បាល់ទាត់។ អ្នកជំនាញ​ថា ប្រេង​ឡើង​ថ្លៃ ដោយសារ​ភាពតានតឹង​នៅ​អ៊ីរ៉ាក់ ទំនងជា​តែ​មួយ​រយៈ​ពេល​ខ្លី។ ចិន​ចូលរួម​ក្នុង​សមយុទ្ធ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នៃ​កងទ័ព​ជើងទឹក​អន្តរជាតិ​របស់​ប្រទេស​នៅ​តាម​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា​ «better off» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង​«NEIGHBORS»៕

XS
SM
MD
LG