\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ១៥ ឧសភា ២០១៤


កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី លោកប្រធានាធិបតី​រុស្ស៊ី​វ្ល៉ាឌីមៀ ពូទីន សង្ឃឹម​ថា​នឹង​បាន​ការទទួល​គាំទ្រ​ពី​ចិន ក្នុង​បញ្ហា​ជាប់គាំង​ជាមួយ​ប្រទេស​អ៊ុយក្រែន។ អត្រា​គាំទ្រ​គោលនយោបាយ​ការបរទេស​របស់​លោកប្រធានាធិបតី​អូបាម៉ា ធ្លាក់​ចុះ​ដល់​៣៨​ភាគរយ។ រឿង​«យើង​នៅ​តែ​ព្យាយាម» ឬ Still I Strive ជា​ភាពយន្ត​ឯកសារ​អំពី​កុមារ​នៅ​ឯ​មណ្ឌល​កុមារ​កំព្រា​ដ៏​ប្លែក​ពិសេស​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ សេដ្ឋកិច្ច​អាមេរិក​រីកលូតលាស់​តិច តែ​អាច​នៅ​ប្រឈម​នឹង​គ្រោះថ្នាក់។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា​ «take my word for it» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង “Godzilla”៕

XS
SM
MD
LG