ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តារា​ចម្រៀង​ខ្មែរ​សុរិន្ទ​មក​បង្ហាញ​ទេព​កោសល្យ​នៅ​វីអូអេ


ប្រជាពលរដ្ឋ​ខ្មែរ​​ចូល​ចិត្ត​​ស្តាប់​​និង​រាំ​តាម​ចម្រៀង​ខ្មែរ​សូរិន​ ជា​ពិសេស​ចង្វាក់​កន្ទ្រឹម។ ​អ្នក​ខ្លះ​យក​ចម្រៀង​ខ្មែរ​សូរិន​ទៅ​ច្រៀង​ធ្វើ​សំនៀង​រដឺន​តាម​សំនៀង​ដើម​ទៀត​ផង។ កាល​ពី​ពេល​ថ្មីៗ​ ក្នុង​ដំណើរ​ទស្សកិច្ច​សម្តែង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក អ្នក​នាង​ សៃចៃ ឃុណាម៉ាស ដែល​ត្រូវ​បានគេ​​ស្គាល់​ថា ចេន សៃចៃ ដែល​ជា​ម្ចាស់​បទ «ក្រមុំ​ស្រែមុខ​ខ្មៅ» ​«ឱ! រ ណ៎» ​និង​«ពូជខ្មែរ​ដូចគ្នា» ​បាន​​ធ្វើ​ទស្សនកិច្ច​នៅទីចាត់​ការ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នារដ្ឋ​ធានី​វ៉ាស៊ីនតោន ​ហើយ​នៅ​ក្នុង​ឱកាស​នោះ លោក​ អុឹម សុធារិទ្ធ​បាន​សម្ភាស​អ្នក​នាង​ ចេន សៃចៃ​ នៅ​ក្នុង​បន្ទប់ផ្សាយ​របស់​វីអូអេ៕

XS
SM
MD
LG