ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ២៧ កុម្ភៈ ២០១៤


កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក John Kerry ថ្លែង​ថា គោលនយោបាយ​ងាក​ទៅ​រក​អាស៊ី នៅ​ជា​អទិភាព​មួយ​សម្រាប់​រដ្ឋបាល​លោក​អូបាម៉ា។ លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក Chuck Hagel ស្នើ​ឲ្យ​កាត់​កងកម្លាំង​យន្តហោះ​ប្រតិកម្ម​ប្រដេញ​ធុន​A-10 ទាំងអស់។ អតីត​ឯកអគ្គរដ្ឋ​ទូត​អាមេរិក ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ថ្លែង​អំពី​សារៈសំខាន់​នៃ​ការធ្វើការ​ស្ម័គចិត្ត​និង​សេវា​សាធារណៈ។ ភ្នាក់ងារ​អវកាស​សហរដ្ឋ​អាមេរិក NASA ប្រារព្ធ​ខួប​១០ឆ្នាំ នៃ​បេសកកម្ម​រុករក នៅ​ភព​ផ្កាយ​ព្រះអង្គារ។ ភាពយន្ត​នាំ​មុខ​គេ​មួយ​ចំនួន នៅ​ក្នុង​ការប្រកួត​យក​រង្វាន់​អូស្ការ។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា​ «hit the road» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង «Non-Stop»៕

XS
SM
MD
LG