ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រាសាទ​ព្រំដែន​ជាប្រភព​នៃ​ប្រវត្តិសាស្ត្រ​និង​ការ​ទទួល​ស្គាល់រួម​គ្នា​រវាង​ខ្មែរ​និងថៃ​


នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ខាង​មុខ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុង​ឡាអេ​នឹង​ប្រកាស​​សេចក្តី​សម្រេច​​អំពី​ដែនដី​ជម្លោះ​​រវាង​កម្ពុជា​និង​ថៃ​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។ បើ​ទោះ​បី​ប្រាសាទ​ព្រះវិហារ​បាន​ក្លាយ​ជា​ចំណុច​ស្នូល​​នៃ​ជម្លោះ​ដែនដី​ប្រទេស​ទាំង​ពីរ​ក្តី ក៏​ប្រាសាទ​បុរាណ​ជាប់​​ព្រំដែន​មួយ​ទៀត​ គឺ​ប្រាសាទ​ស្តុក​កក់​ធំ ជា​តំណាង​មួយ​នៃ​សម័យ​វប្បធម៌​រុងរឿង​របស់​អាណាចក្រ​ខ្មែរ​ដែល​ប្រទេស​ទាំង​ពីរ​ គួរ​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ លោក John Burgess អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​សារព័ត៌មាន​ Washington Post បាន​សរសេរ​សៀវភៅ​មួយ​អំពី​ប្រាសាទ​ស្តុក​កក់ធំ​​នេះ ក្រោម​ចំណង​ជើង​​«រឿងរ៉ាវ​ចារ​ក្នុង​ថ្ម៖ សិលាចារឹក​​ស្តុក​កក់​ធំ​និង​អាថ៌កំបាំង​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ»។ លោក Burgess ថ្លែង​ប្រាប់​លោក សឹង សុផាត នៃ​វីអូអេ​នៅ​ក្នុង​បទសម្ភាសន៍​នេះ​ថា ថ្វី​បើ​ប្រាសាទ​បុរាណ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​​បាន​បណ្តាល​ឲ្យ​មាន​​ជម្លោះ​ដែនដី​ក្នុង​​ពេល​កន្លង​មក​ក្តី​ ក៏​ប្រាសាទ​បុរាណ​​ខ្មែរ​ទាំង​នេះ​អាច​ជា​ប្រភព​នៃ​​​ការ​កសាង​ទស្សនៈ​អំពី​ប្រវត្តិសាស្ត្រ​រួម​គ្នា​និង​ការ​ទទួល​ស្គាល់​គ្នា​​ទៅ​វិញ​ទៅ​មក​​រវាង​​ថៃ​និង​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG