ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​សង្គ្រោះជាតិ​អំពាវ​នាវរក​ជំនួយ​ពី​អន្តរជាតិ​និង​ហត្ថលេខី​កិច្ច​ព្រមព្រៀង​សន្តិភាព


ខណៈ​ដែល​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នៅកម្ពុជា​ នៅ​តែ​អូសបន្លាយ​​ គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ងាក​ទៅ​រក​អង្គការ​សហ​ប្រជាជាតិ​និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ឲ្យ​ជួយ​ស្វែង​រក​យុត្តិធម៌​ដល់​ម្ចាស់​ឆ្នោត​ ដោយ​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​និង​ប្រទេស​ទាំង​នោះ ​ជួយ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ជាតិ​ក្នុង​​អណត្តិ​ទី​៥​កាល​ពីខែ​កក្កដា​កន្លង​ទៅ។ ការ​ស្វែង​រក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​នេះ ​បាន​ធ្វើឡើង​ចំ​ថ្ងៃ​រំលឹក​ខួប​លើក​ទី​២២​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣ ​ខែ​តុលា​តែ​ម្តង។ លោក​សាយ មុន្នី​នៃវីអូអេ​រាយការណ៍​ពី​រាជ​ធានីភ្នំពេញ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG