\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះរាជអាជ្ញា​សុំ​ឱ្យ​ដាក់​ទោស​នួន​ជា​និង​ខៀវ​សំផន​មួយ​ជីវិត


សហ​ព្រះ​រាជ​អាជ្ញា​ជាតិ​បាន​ស្នើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ផ្តន្ទាទោស​ជន​ជាប់​ចោទ​នួន​ ជា​និង​ខៀវ​ សំផន​អស់​មួយ​ជីវិត ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បន្ទាប់​ពី​បាន​រក​ឃើញ​ថា ​អតីត​មេដឹក​នាំ​កំពូល​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ទាំង​ពីរ​នាក់​រួម​ចំណែក​ក្នុង​ការ​កាប់​សម្លាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​អស់​ជិត​ពីរ​លាន​នាក់។​ សំណើ​សុំ​ដាក់​ទោស​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​សហ​ព្រះរាជ​អាជ្ញា​ជាតិ​ និង​អន្តរ​ជាតិ​បាន​បញ្ចប់​សេចក្តី​សន្និដ្ឋាន​រយៈ​ពេល​បី​ថ្ងៃ​របស់​ខ្លួន​ក្នុង​ការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គទី១។ ​លោក​គង់ សុឋានរិទ្ធ​នៃវីអូអេ​រាយការណ៍​ពី​រាជធានី​ភ្នំពេញ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG